របៀប​ដោនឡូត​ពុម្ពអក្សរ​ខ្មែរ​ពី​វិបសាយ Selapa

អត្ថបទ​មុន​មគ្គទេសក៍​បាន​ណែនាំ​លោក​អ្នក​ពី​ របៀប​ដោនឡូត​ពុម្ពអក្សរ​ពី​វិបសាយ Dafont ដែល​ជា​វិបសាយ​ចែកចាយ​ពុម្ពអក្សរ​ដោយ​ឥត​គិត​ថ្លៃ។ ឥឡូវ​នេះ​មគ្គទេសក៍​សូម​ណែនាំ​លោក​អ្នក​ពី​របៀប​ដោនឡូត​ពុម្ពអក្សរ​ខ្មែរ​វិញ​ម្តង។ Selapa ជា​វិបសាយ​មួយ ដែល​ប្រមូល​ផ្តុំ​រាល់​ពុម្ពអក្សរ​ខ្មែរ​ទាំង​អស់ សម្រាប់​ចែក​ជូន​លោក​អ្នក​យក​ទៅ​ប្រើប្រាស់​តាម​ការ​គួរ។ សូម​អនុវត្តន៍​ដូច​ខាង​ក្រោម ៖
របៀបដោនឡូតពុម្ពអក្សរខ្មែរពីវិបសាយ Selapa
១. បើក Internet Browser : សូម​បើក Internet Browser បន្ទាប់​មក​វាយ​ពាក្យ www.selapa.net/khmerfonts នៅ​ក្នុង​ប្រអប់ រួច​ចុច Enter (ក្តារបញ្ជារ) អាន ៖ របៀប​ដោនឡូត​ពុម្ព​អក្សរ​ពី​វិបសាយ Dafont
២. ជ្រើស​រើស​ពុម្ពអក្សរ : សូម​ជ្រើស​រើស​ពុម្ព​អក្សរ​ណា​មួយ​ដែល​លោក​អ្នក​ស្រឡាញ់ រួច​ចុច​លើ​ពុម្ព​អក្សរ​នោះ អាន ៖ របៀប​ដំឡើង​ពុម្ព​អក្សរ​នៅ​លើ​កុំព្យូទ័រ
៣. ចម្លង​ទុក : សូម​ចុច​លើ​ពាក្យ Download ពណ៌​ខៀវ​នៅ​ជ្រុង​ខាង​លើ ខាង​ស្តាំ​ដៃ ជា​ការ​ស្រេច៕ ទស្សនា​វីដេអូ​ ៖

Leave a Reply

Your email address will not be published. Required fields are marked *