របៀប​ដោនឡូត​ពុម្ព​អក្សរ​ពី​វិបសាយ Dafont

ធុញ​នឹង​ពុម្ព​អក្សរ​ដដែល​ៗ​មែន​ទេ ? ហើយ​អ្នក​ប្រាកដ​ជា​ចង់​បាន​ពុម្ព​​អក្សរ​ស្អាត​ៗ​យក​មក​ប្រើ។ នៅ​លើ​វិបសាយ Dafont មាន​ពុម្ព​អក្សរ​ជា​ច្រើន​ដែល​ស្អាត​ៗ ហើយ​អ្នក​អាច​ចម្លង​យក​មក​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ ដើម្បី​បាន​ពុម្ព​អក្សរ​ទាំង​នោះ សូម​​អនុវត្ថ​ដូច​ខាង​ក្រោម ៖
របៀបដោនឡូតពុម្ពអក្សរពីវិបសាយ Dafont
១. បើក​វិបសាយ Dafont : បើក Internet Browser បន្ទាប់​មក​វាយ www.dafont.com ក្នុង​ប្រអប់ រួច​ចុច Enter អាន ៖ របៀប​ដោនឡូត​ពុម្ពអក្សរ​ខ្មែរ​ពី​វិបសាយ Selapa
២. ជ្រើសរើស​ក្រុម​ពុម្ព​អក្សរ : ចុច​លើ​ពាក្យ New Fonts ដើម្បី​ជ្រើស​រើស​ពុម្ព​អក្សរ​ថ្មី​ៗ ដែល​ទើប​ដាក់​ឲ្យ​ប្រើប្រាស់ អាន ៖ របៀប​ដំឡើង​ពុម្ព​អក្សរ​នៅ​លើ​កុំព្យូទ័រ
៣. ចម្លង​ទុក​នៅ​ក្នុង​កុំព្យូទ័រ : ក្រោយ​ជ្រើស​រើស​រួច​ហើយ ចុច​ប៊ូតុង Download នៅ​ខាង​ស្តាំ​ដៃ (ជា​ប្រភេទ .zip) ដើម្បី​ចម្លង​ទុក​ប្រើ​ប្រាស់​នៅ​លើ​កុំព្យូទ័រ៕ ទស្សនា​វីដេអូ​ ៖

Leave a Reply

Your email address will not be published. Required fields are marked *